នាម

នាម នាម គឺជាពាក្យសម្ដែងឲ្យមនុស្ស សត្វ រុក្ខជាតិ ទីកន្លែង និងស្ថានភាពបែបណាមួយ។

នាម មានប្រាំបីប្រភេទគឺ:

  • សាធារណនាម 
  • អសាធារណនាម
  • នាមករណ៍
  • នាមការណ៍
  • នាមរូបី
  • នាមអរូបី
  • នាមជីវចល
  • នាមអជីវចល

សាធារណនាម គឺជានាមសម្ដែងមិនចំពោះ ទូទៅ

ឧទាហរណ៍: សិស្សានុសិស្ស រត់លេងក្នុងសួន។

ពាក្យ « សិស្សានុសិស្ស សួន» ជា សាធារណនាម

 

អសាធារណនាម ជានាមសម្ដែងឈ្មោះប្រាកដ ចំពោះ មិនទូទៅ

ឧទាហរណ៍: ណាវី បានជូននំចំណីទៅដល់តាសុខ ។

«​ ណាវី តាសុខ » ជាអសាធារណនាម

 

នាមការក៍​ ជាពាក្យសម្ដែងអ្នកធ្វើអំពើ ឬអ្នកមានសភាពលក្ខណ:បែបណាមួយ ។

ឧទាហរណ៍:

  • អ្នកហែល
  • អ្នកស្រែ
  • អ្នកស្ទូង

នាមករណ៍ គឺជានាមសម្ដែងសភាព ឬសកម្មភាព។

ឧទាហរណ៍:

 

កិរិយា ករណនាម
ហាត់ លំហាត់
នៅ លំនៅ
កើត កំណើត
សង់ សំណង់

 

កិរិយា ករណនាម
ចាយ ចំណាយ
ដាំ ដំណាំ
ចង់ ចំណង់
សួរ សំណួរ

 

នាមរូបី គឺជានាមសម្រាប់សម្គាល់ឈ្មោះ មនុស្ស សត្វ វត្ថុ ទីកន្លែង ដែលយើងអាចដឹង

បាន ដោយចក្ខុវិញ្ញាណ និងកាយវិញ្ញាណ

ឧទាហរណ៍:  កៅអី សាលារៀន កាបូប ជញ្ជាំង

 

នាមអរូបី គឺជានាមសម្គាល់ឈ្មោះអ្វី ដែលគ្មានរូបរាងច្បាស់លាស់ ហើយមនុស្សមិនអាចប៉ះ

ពាល់ឬមើលឃើញមានទាំងនេះ តាមរយៈកាយវិញ្ញាណ ​ឬចក្ខុវិញ្ញាណបានឡើយ។

ឧទាហរណ៍: ភាពស្មោះត្រង់ ការយោគយល់ ស្នេហា ។

 

នាមជីវចល គឺជានាមសម្រាប់សម្គាល់ឈ្មោះមួយដែលមានជីវិតពីធម្មជាតិដូចជានាមសម្រាប់

សម្គាល់ឈ្មោះមនុស្ស សត្វ និងរុក្ខជាតិ។

ឧទាហរណ៍: បុប្ផា ហារី សីហា ដើមស្វាយ

 

នាមអជីវចល គឺជានាមសម្រាប់សម្គាល់ឈ្មោះអ្វីមួយដែលគ្មានជីវិតគ្មានវិញ្ញាណដូចជានាម

សម្គាល់ឈ្មោះ វត្ថុ ទីកន្លែង ស្ថានភាព សកម្មភាព និងគំនិតអ្វីមួយ។

ឧទាហរណ៍: តុ​ កៅអី ក្ដាខៀន ក្តៅ កម្តៅ ត្រជាក់